គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខនហ្វីរេលចូលរួមពិព័រណ៍នៅផ្សារបារាំង ក្នុងស្ថានទូតបារាំង

កាលបរិច្ឆេទ: ០៩ ធ្នូ ២០២៤ / ម្ហូបអាហារ / Author : ATH Sokren

ខនហ្វីរេលបានចូលរួមពិព័រណ៍ផ្សារបារាំងម្តងទៀតនៅឆ្នាំនេះ កាលពីថ្ងៃទី ៧ ខែធ្នូ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មបារាំង-កម្ពុជា ក្នុងស្ថានទូតបារាំងក្នុងភ្នំពេញ។
នៅឆ្នាំនេះ មានភ្ញៀវប្រហែល ១០.៥០០ នាក់បានចូលរួមទស្សនាស្តង់ពិព័រណ៍ផលិតផលចំនួន ៧៧ បើកទទួលស្វាគមន៍ភ្ញៀវមួយថ្ងៃពេញ។
ជាថ្មីម្តងទៀតខនហ្វីរេលបាន រៀបចំផលិតផលមួយចំនួនសម្រាប់ភ្ញៀវភ្លក្ស និងលក់ផលិតផលរបស់ខ្លួន ដល់អ្នកទស្សនាយ៉ាងច្រើនកុះករ។
ពិព័រណ៍ផ្សារបារាំងលើកនេះ មានការអញ្ជើញចូលរួមសម្ពោធដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកគាំទ្រផលិតផលខនហ្វីរេល ជាពិសេសគឺតែសុខភាពកញ្ចុំផ្កាម្រេចកំពតគីរម្យ!
ក្រុមហ៊ុនខនហ្វីរេល ប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស និងជនបរទេស ភ្ញៀវទេសចរ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជួបគ្នាម្តងទៀតនៅឆ្នាំក្រោយ!